ស្ដ្រី​អាមេរិក​រកឃើញ​​ ឆ្អឹង​ថ្គាម​ដាយណូស័យ​កាលពី​ ៦៥ ​លាន​ឆ្នាំ​មុន

ក្រុងញូវយ៉ក: ស្ដ្រី​ម្នាក់​ដែល​ស្រាវជ្រាវ​ទម្រង់​ថ្ម Lance Formation នៅ​រដ្ឋ​វីយ៉ូមីង សហរដ្ឋ​អាមេរិក​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​នាង​ប្រទះ​ឃើញ​ឆ្អឹង​ដ៏អាថ៌កំបាំង​មួយ​។


អាលីសុន ធៀល ជា​អ្នក​អភិរក្សនិយម​មកពី​ហាវ៉ៃ បាន​និយាយ​ថា​នាង​ជីក​បាន​ឆ្អឹង​នោះ​ដោយ​ចៃដន្យ ហើយ​ដំបូង​គិត​ថា​វា​ជា​ថ្ម​វែង​មួយ​ដុំ​។ ប៉ុន្ដែ​ការ​វិភាគ​ឆ្អឹង​បាន​បង្ហាញ​ថា​វា​ជា​ប្រភេទ​ឆ្អឹង​កម្រ ដែល​ជា​ឆ្អឹង​ថ្គាម​ដាយណូស័រ triceratops កាលពី ៦៥ លាន​ឆ្នាំ​មុន​។

ដាយណូស័រ triceratops រស់នៅ​ក្នុង​ចុង​សម័យ​ភូគព្ភសាស្ដ្រ​នៃ​ការ​កកើត​រុក្ខជាតិ​ពី​ចន្លោះ ៦៨ ​មក ៦៦ លាន​ឆ្នាំ​មុន​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង​។

វា​ត្រូវ​បាន​ស្គាល់​ដោយសារ​ស្នែង ៣ ដ៏​ងាយ​ចំណាំ​ដែល​ពីរ​មាន​ទំហំ​ធំ​បំផុត​ប្រវែង ១ ម៉ែត្រ និង​មួយ​ទៀត​ខ្លី​ស្ថិត​នៅ​លើ​ចម្រុះ​ដោយ​ឈ្មោះ​ត្រូវ​បាន​បកប្រែ​ថា «​មុខ​ស្នែង ៣» ពី​ភាសា​ក្រិក​។

ដាយណូស័យ Triceratops ជា​ប្រភេទ​សត្វ​តិណាសី​ដែល​មាន​ប្រវែង​រហូត​ដល់ ៩ ម៉ែត្រ និង​កម្ពស់ ៣ ម៉ែត្រ​ហើយ​វា​មាន​ទម្ងន់ ១២ តោន​។

អ្នកស្រី ធៀល ជា​អ្នក​អភិរក្សនិយម​ដែល​មាន​បំណង​ផ្សព្វផ្សាយ​ពី​បញ្ហា​បំពុល​បរិស្ថាន​មហាសមុទ្រ​បាន​បន្ដ​ថា​អ្នកស្រី​សង្ឃឹម​ថា​ការ​រកឃើញ​របស់​នាង​នឹង​នាំ​ឲ្យ​ការ​ស្រាវជ្រាវ​បន្ថែម​អំពី​ពពួក​សត្វ​ផុត​ពូជ​៕
Powered by Blogger.