NBC ដាក់ឲ្យដំណើរការប្រព័ន្ធជួញដូរអនឡាញ
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃសុក្រស្អែកនេះ នឹងដាក់ឲ្យដំណើរការប្រព័ន្ធធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុតាមអនឡាញ ដែលជាប្រព័ន្ធថ្មីមួយផ្តល់ភាពងាយស្រួលជាងមុនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្នាក់ងារប្តូរប្រាក់នៅពេលធ្វើការជាមួយ NBC ក្នុងគោលដៅជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ។
ប្រព័ន្ធថ្មីនេះឈ្មោះថា ផ្លេតហ្វមរបស់ធនាគារជាតិ (NBCP) ដែលជាប្រព័ន្ធជួញដូរអនឡាញសម្រាប់ទិញលក់ឧបករណ៍ហិរញ្ញវត្ថុមួយចំនួនដែល NBC បានបង្កើតឡើងដូចជា ប្រតិបត្តិការមូលបត្រអាចជួញដូរបាន (NCD) និង LPCO និង ការជួញដូររូបិយប័ណ្ណ។
ក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន NBC បានបញ្ជាក់ដល់ប្រតិបត្តិករហិរញ្ញវត្ថុដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនប្តូរប្រាក់ជាដើម ដែលមានបំណងចូលរួមជាសមាជិកក្នុងទម្រង់នេះឲ្យចុះបញ្ជីឈ្មោះនៅ NBC ហើយចុះហត្ថលេខាយល់ព្រមតាមលក្ខខណ្ឌ។
លោកស្រី ជា សិរី អគ្គនាយិកា NBC ប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលថា ហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើការជួញដូរឧបករណ៍ហិរញ្ញវត្ថុ ដែលមានស្រាប់គឺពឹងខ្លាំងនូវការធ្វើដោយដៃដែលធ្វើឲ្យតម្លៃប្រតិបត្តិការខ្ពស់ខ្លាំង ព្រោះថាគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែរៀបចំក្រដាសស្នាម បុគ្គលិក និងការប្រើប្រាស់ពេលវេលាយូរ។
លោកស្រី បន្ថែមថា កត្តានេះបានធ្វើឲ្យការអភិវឌ្ឍទីផ្សារអន្តរធនាគារកម្ពុជាជួបបញ្ហាប្រឈម។
លោកស្រីថ្លែងថា៖ «ការដាក់ឲ្យប្រើប្រាស់ NBCP ដែលជាប្រព័ន្ធជួញដូរអនឡាញ នឹងអនុញ្ញាតឲ្យអ្នកចូលរួមក្នុងប្រព័ន្ធនេះអាចធ្វើប្រតិបត្តិការទិញ ឬលក់ ឬប្រតិបត្តិការទិញកិច្ចសន្យាវិញ នៅក្នុងតម្លៃណាមួយក៏បានដោយមានការចរចាតម្លៃដោយរក្សាការសម្ងាត់ និងទំនុកចិត្តខ្ពស់ ព្រមជាមួយការធ្វើប្រតិបត្តិការដែលទទួលការឆ្លើយតបភ្លាមៗ»។
លោកស្រីបន្តថា៖ «ទម្រង់ប្រព័ន្ធ NBCP ថ្មីក្នុងដំណាក់កាលដំបូងនេះ អាច [ជួញដូរឧបករណ៍ហិរញ្ញវត្ថុ] នៅមានកម្រិតនៅឡើយប៉ុន្តែវាបង្ហាញពីការផ្ដល់ភាពងាយស្រួល តម្លាភាព និងបណ្ដាញរហ័សសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការជួញដូរ»។
លោកស្រីបន្ថែមថា គ្រឹះស្ថានហិរញ្ញវត្ថុអាចប្រើប្រាស់ NBCP ក្នុងការដេញថ្លៃ LPCO និងជាវ NCD អនឡាញដោយមិនចាំបាច់បង្ហាញខ្លួនដោយផ្ទាល់ នៅបញ្ជា NBC នោះទេ។
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិការធនាគារអេស៊ីលីដា បានឲ្យដឹងថា ការចាប់ផ្ដើមដំណើរការ NBCP នឹងលើកកម្ពស់ទំនុកចិត្តក្នុងចំណោមអ្នកចូលរួមទីផ្សារ ហើយកាន់តែមានតម្លាភាពនៅក្នុងទីផ្សារនេះ។
លោកស្រីបន្ថែមដោយក្តីរំពឹងថា កម្មវិធីនេះនឹងជួយដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការសន្សំពេលវេលា និងកាត់បន្ថយចំណាយ។
លោកស្រីបន្តថា៖ «ខ្ញុំពិតជាសង្ឃឹមថា ប្រព័ន្ធជួញដូរអនឡាញនេះ នឹងជួយដល់ពួកយើងធ្វើឲ្យការងាររបស់យើងដំណើរការរលូន ដោយសារវាអាចជួយពួកយើងក្នុងការប្រើប្រាស់ពេលវេលាតិចជាងមុន និងចំណាយតិចជាងមុន»។
លោក Neoh Sze Ming អនុប្រធានប្រតិបត្តិធនាគារ CIMB Bank Plc ក៏បានឯកភាពដូច្នេះដែរ។
លោកថ្លែងថា៖ «តាំងពីឆ្នាំ ២០១៦ NBC ជួយសម្រួលជាច្រើនក្នុងការការផ្ដល់ឧបករណ៍មូលនិធិរយៈពេលខ្លីសម្រាប់ធនាគារ តាមរយៈក្របខ័ណ្ឌ LPCO»៕

Post a Comment