ចិន និងរុស្ស៊ី ជំរុញឲ្យមានកិច្ចចរចា ខណៈព្យុងយ៉ាងផ្អាកបាញ់មីស៊ីល
ក្រុងសេអ៊ូល: កាលពីថ្ងៃអង្គារ ចិននិងរុស្ស៊ី បានជំរុញឲ្យមានកិច្ចចរចាបន្ថែមទៀតក្នុងបំណងកាត់បន្ថយ «ភាពតានតឹងនៃការប្រឈមដាក់គ្នា» រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំលោកគីម ជុងអ៊ុន បានពន្យារពេលផែនការបាញ់មីស៊ីលមួយនៅក្បែរដែនដីកោះហ្គាម។
មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា លោកនឹងរង់ចាំមើលអាកប្បកិរិយារបស់អាមេរិកមុនពេលសម្រេចត្រូវអនុវត្តគម្រោងបាញ់កាំជ្រួចមីស៊ីលទាំងបួនគ្រាប់ពីលើទឹកដីជប៉ុនឆ្ពោះទៅកាន់ដែនដីអាមេរិកក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា លោកគីមកំពុងតែបើកផ្លូវមួយឆ្ពោះទៅរកកាត់បន្ថយភាពតានតឹងដែលបានកើនឡើងយ៉ាងខ្លាំងជាមួយនឹងការបង្ហាញបំណងច្បាំងគ្នារវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងក្រុងព្យុងយ៉ាង។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ឲ្យដឹងថា ត្រូវបានសាកសួរពីគម្រោងសម្រាប់ការវាយប្រហារទៅលើដែនដីហ្គាម» ក្នុងអំឡុងពេលនៃការត្រួតពិនិត្យមួយកាលពីថ្ងៃចន្ទពីទីបញ្ជាការដ្ឋានកងកម្លាំងយុទ្ធសាស្ត្រទទួលបន្ទុកអង្គភាពកាំជ្រួចមីស៊ីលរបស់រដ្ឋដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ។
សារព័ត៌មាននោះ បានបន្ថែមថា៖ «ដើម្បីបន្ថយភាពតានតឹងនិងទប់ស្កាត់ជម្លោះយោធាដ៏គ្រោះថ្នាក់ទៅលើឧបទ្វីបកូរ៉េ នោះអាមេរិកចាំបាច់ ត្រូវមានជម្រើសល្អប្រសើរមួយ»។
ក្រុងប៉េកាំង ដែលជាសម្ព័ន្ធការទូតសំខាន់របស់ក្រុងព្យុងយ៉ាងបានអំពាវអំពាវដល់អាមេរិកនិងកូរ៉េខាងជើងឲ្យបន្ថយវោហាសាស្ត្ររបស់ពួកគេ។
បើយោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បាននិយាយទៅកាន់សមភាគីរុស្ស៊ីលោកស៊ើហ្គេយ៍ ឡាវរ៉ូវ តាមការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដែលផ្តោតទៅលើមធ្យោបាយដើម្បីជៀសពីការប្រឈមមុខដាក់គ្នានៅឧបទ្វីបកូរ៉េ៕

Post a Comment