តើអ្នកមានដឹងថា ព្រៃកោងកាងកម្ពុជា ផ្តល់ប្រាក់ចំណូលប៉ុន្មាន « លានដុល្លារ » ទេក្នុងមួយឆ្នាំ​?

កម្ពុជា ជាប្រទេសមួយដែលស្ថិតនៅជាប់មាត់សមុទ្រហើយអាចចាត់ទុកថាមានសំណាងជាងប្រទេសដ៏ទៃក្នុងតំបង់អាស៊ីអាគ្នេយ៍ដែលមិនស្ថិតជាប់មាត់សមុទ្រ ព្រោះសេដ្ឋកិច្ចកម្ពុជាទទួលបានភោគផលតាមរយះធនធាននានាដែលមានស្រាប់ក្នុងដែនសមុទ្ររបស់ខ្លួន ដូចជារ៉ែ ការនេសាទ ជីវៈចម្រុះ សេវាកម្មទេសចរណ៍ជាតិ និងអន្តរជាតិ ការធ្វើចរាចរណ៍ទំនិញតាមកំពង់ផែនានា ដែលជាចលករយ៉ាងសំខាន់ជម្រុញដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេសដ៏តូចច្រឡឹងមួយនេះក៏ធ្លាប់បានទទួលស្គាល់ជាអន្តរជាតិថាជាប្រទេសដែលមានឆ្នេរសមុទ្រស្អាតជាងគេលំដាប់ពិភពលោកផងដែរ។


របាយការណ៍ស្រាវជ្រាវមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានបង្ហាញថាក្នុងឆ្នាំ១៩៩៩ គ្រាន់តែធនធានដែលមានក្នុងតំបន់សមុទ្រចំនួនបួនប៉ុណ្ណោះ​អាចផ្តល់ចំណូលដល់ផ្នែកសេដ្ឋកិច្ចចំនួន១២.២លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ធនធានទាំងនោះមានដូចជា តំបន់ដីសើប ផ្កាថ្មប្រហោង ស្មៅសមុទ្រ និងព្រៃកោង ដែលចំណូលនេះមិនរួមបញ្ចូលការទទួលបានពីវិស័យផ្សេងទៀតឡើយ។

ប្រទេសកម្ពុជាសព្វថ្ងៃនៅសល់ព្រៃកោងកាងប្រមាណជា២៦៦៥០ហិចតា ដែលមានស្ថានភាពប្រសើរជាប្រទេសដ៏ទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចផ្តល់ប្រាក់ចំណូល១៨៣ដុល្លាសហរដ្ឋអាមេរិកក្នុងមួយហិចតា ឬស្មើរនិង៤,៩លានដុល្លានៃព្រៃកោងការសរុបក្នុងមួយឆ្នាំ ក្នុងនោះផងដែរព្រៃកោងកាងចំនួន ២៣,៧២៦ត្រូវបានបានដាក់ជាតំបន់ការពារដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣ និងស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍ទេសចរណ៍ និងរដ្ឋាភិបាល។

ក្រៅពីប្រាក់ចំណូលទាំងនេះ ព្រៃកោងកាងពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ទល់និងរលកសមុទ្រមិនឲ្យបាក់ច្រាំង និងមានសារៈប្រយោជន៍បំផុតសម្រាប់ជីវៈចម្រុះ និងជីវិតសត្វរាប់រយប្រភេទផ្សេងទៀតមានដូចជា ជាជម្រកដ៏សំខាន់សម្រាប់ត្រីពង រស់នៅ នឹងបន្តពូជ ប្រភេទក្តាមសមុទ្រធំៗអាចពឹងអាស្រ័យនឹងរស់នៅបាន ជាកន្លែងដ៏សំខាន់សម្រាប់ប្រភេទសត្វស្លាបរាប់រយប្រភេទធ្វើសំបុកបន្តពូជ លើសពីនេះទៅទៀតព្រៃកោងកាងក៏ជាកន្លែងដ៏សំខាន់ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់សត្វស្វាជាច្រើនប្រភេទផងដែរ។

ក្នុងតំបន់ដែលមានការថែរក្សារការពារព្រៃកោងកាងបានល្អប្រសើរ ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ និងមានភាពងាយស្រួលក្នុងការនេសាទ និងស្វែងរកផលកម្រៃផ្សេងៗដែលអាចឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង និងមិនចាំបាច់ធ្វើការចំណាកស្រុកទៅកាន់ប្រទេសក្រៅឡើយ។

ផ្ទុយទៅវិញប្រសិនបើធនធានដ៏សំខាន់មួយនេះត្រូវបានបាត់បង់នោះនឹងបង្ករហានិភ័យយ៉ាងខ្លាំងដល់ស្ថានភាពរស់នៅរបស់ប្រជាជន ជីវៈចម្រុះ និងជីវិតសត្វរាប់រយប្រភេទ។ សព្វថ្ងៃយើងសង្កេតឃើញថាព្រៃកោងកាងត្រូវបានបាត់បង់ តាមរយៈការកាប់បំផ្លាញ ការផ្តល់ដីសប្បទានសេដ្ឋកិច្ចដូចក្នុងខេត្តកោះកុងជាដើម និងជាពិសេសការបូមខ្សាច់ដែលបានជះឥទ្ធិពលអវិជ្ជមានខ្លាំងទៅលើព្រៃកោងកាងក្នុងប្រទេសកម្ពុជា។

ប្រភពពី៖ sengroatha.wordpress
Powered by Blogger.